១ ការរលាក
ក្នុងករណីរលាក ទោះជាការរលាកដោយភ្លើង
ដោយទឹកពុះ ឬប្រភពក្តៅ ត្រូវ៖
-
- យកទឹកត្រជាក់ធម្មតា
ស្រោចឱ្យចំកន្លែងរបួស
- - ស្រោចឱ្យចំកន្លែងរបួស
រយៈពេល១៥នាទី
- - ពន្លត់ប្រភពកំដៅ
- - ដោះខោអាវដែលឆេះ
រឺ រលាកចេញ លើកលែងតែក្នុងករណីអាវខោនោះស្អិតជាប់សាច់រលាក។
- - ប្រសិនបើការរលាកធ្ងន់ធ្ងរត្រូវបញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យ
។
២ របួស
- ត្រូវលាងរបួសជាមួយទឹកថ្នាំសំលាប់មេរោគ រឺ អាល់កុល
- ធ្វើការលាងសំអាតពីក្នុងចេញទៅក្រៅ ដូចរង្វង់គូទខ្យង
- រុំរបួសជាមួយស្បៃ រឺ ក្រណាត់ស្អាត
- ចាក់ថ្នាំតេតាណូស នៅតាមមណ្ឌលសុខភាព
៣ ការហូរឈាម
- ត្រូវលើកកន្លែងដែលហូរឈាមអោយខ្ពស់ជាងបេះដូង
- ត្រូវផ្តេកអ្នកជំងឺ
ហើយខ្ទប់របួស
- ក្នុងករណីមានវត្ថុមុតជាប់ក្នុងសាច់
មិនទ្រូវដកចេញទេ ព្រោះអាចធ្វើអ្នកជំងឺហូរ
ឈាមខ្លាំងរហូតខ្សោះ
៤. ការបុក ធ្លាក់
ដែលអាចបណ្តាលឱ្យមានការបាក់ប្រេះស្រាំឆ្អឹងខ្នង និងលលាដក្បាល
- សូមប៉ះ ឬ លើកដាក់ និងប្រែជួនរងគ្រោះដោយប្រុងប្រយ័ត្នបំផុត
- ជួយទប់ក្បាលជនរងគ្រោះអោយនៅនឹង
- ជួយសម្រួលអារម្មណ៍ជនរងគ្រោះ ក្នុងពេលរង់ចាំពេទ្យជំនាញសង្គ្រោះមកដល់
៥
ការស្ទះឬស្លាក់
- ត្រូវតប់ខ្នង ជនរងគ្រោះ យ៉ាងច្រើនបំផុត៥ដង
- - តប់ម្តងហើយត្រូវផ្ទៀងផ្ទាត់ភ្លាមថាជនរងគ្រោះបានស្រួលមកវិញ
សិមតប់ម្តងទៀត
- ការតប់គឺត្រូវធ្វើដោយលាបាតដៃ
វាយត្រង់ថ្លើមដៃ (មិនក្តាប់តប់ទេ)។ វិធីតប់ ៖
ឈរនៅចំហៀងបញ្ឆិតក្រោយបន្តិចពី
- ជនរងគ្រោះ យកដៃម្ខាងទៅទ្រទ្រូងជនរងគ្រោះ
ដែលឈររាងអោនទៅចុះក្រោមបន្តិចរួច
ផ្តើមតប់ខ្នងខ្លាំងល្មមនឹងធាក់វត្ថុស្ទុះឱ្យខ្ទាតចេញមកក្រៅ។
- ប្រសិនបើការតប់៥ដងហើយ
ជនរងគ្រោះនៅមិនព្រមធូរ ត្រូវប្រើវិធីម្យ៉ាងទៀត សង្កត់សម្ពាធនៅពោះ។
- វិធីធ្វើ ត្រូវអោបអ្នករងគ្រោះពីក្រោយ ដោយយក ដៃម្ខាងក្តាប់
និងក្តោបទប់ដោយបាតដៃម្ខាងទៀត ដាក់ផ្អិបត្រង់ចុង
ដង្ហើមរបស់ជនរងគ្រោះ
រួចបុកបែបរុញឡើងមកលើ។
- បើធ្វើកាយវិការបែបនេះ៥ដងហើយ
ជនរងគ្រោះនៅស្ទះស្លាក់ដដែល ត្រូវបន្តធ្វើវាទៀត
ដោយឆ្លាស់ជាមួយការតប់ខ្នង។
-
អាចធ្វើចំពោះមនុស្សធំពេញវ័យនិងកុមារចាប់ពីអាយុមួយឆ្នាំឡើងទៅ
-
ចៀសវាងកុំលើកជើងកូនបញ្ច្រាសទម្លាក់ក្បាលចុះក្រោមឱ្យសោះ។


0 Comments