១. ប្រភេទពពួកសត្វស្រុក (ឆ្កែ, ឆ្មា, កណ្ដុរ...)

    -       ត្រូវលាងកន្លែងខាំជាមួយសាប៊ូនិងទឹកស្អាតអោយបានលឿនបន្ទាប់មកត្រូវលាង

ជា    មួយទឹកថ្នាំសំលាប់មេរោគ(ថ្នាំក្រហម) រឺ​ ទឹកអាល់កុលមិនត្រូវរុំ រឺ បិតលើមុខរបួសទេ

-               -     ត្រូវទៅចាក់វ៉ាក់សាំងសត្វខាំ និង វ៉ាក់សាំងតេតាណូសនៅតាមមន្ទីពេទ្យ។



២. ប្រភេទពពួកសត្វអសិរពិស (ពស់)

    -       ត្រូវនិយាយសំរួលអារម្មណ៏ជនរងគ្រោះ បើសិនជាគាត់កំពុងមានអារម្មណ៏តក់ស្លុត

    -       កុំអោយជនរងគ្រោះមានចលនា ជាពិសេសកន្លែងត្រូវពស់ចឹក 

    -   ប្រើឈើអបរួចរុំថ្នមៗល្មមកុំរិតតឹងពេក



៣. ប្រភេទពពួកសត្វស្លាប(ឳម៉ាល, ឃ្មុំ)

    -    ត្រូវដកទ្រនិចចេញកុំឲ្យពិសឃ្មុំបញ្ចេញមកច្រើនទៀត

    -    បន្ទាប់មកត្រូវលាងកន្លែងទិចជាមួយសាប៊ូ និងទឹកស្អាត

    -    បិទបន្ទះត្រជាក់ ឬ ដាក់ទឹកកកលើកន្លែងទិច ដើម្បីកាត់បន្ថយការឈឺចាប់ និងកុំអោយហើម

    *    ចំណាំ: អាការះឃ្មុំ ឬ ឳម៉ាល់ទិច ដូចជា

        -    ដកដង្ហើមលឺសូរសំលេង ឬ ពិបាកដកដង្ហើម

        -    ខ្សោយខ្លាំង ឬ សន្លប់

        -    ឡើងកន្ទាលក្រអាក ឬ ហើមកន្លែងណាមួយនៃរាង្គកាយ

        -    ធ្លាប់មានប្រតិកម្ម អាលែកហ្ស៊ី ដោយសារ ឃ្មុំ ឳម៉ាល់ ឬ សត្វដទៃតិចពីមុន

        -    បញ្ចេញសំឡេងស្ដាប់មិនយល់ ឬ មិនច្បាស់

        -   គ្រុនក្ដៅ និងកន្លែងទិចមើលឡើងក្រហមរាលលើស្បែក(ដូចឆ្លងរោគ)

    -    ប្រសិនបើមានរោគសញ្ញាដូចខាងលើសូម បញ្ជូលទៅមន្ទីរពេទ្យជាបន្ទាប់។