ការថែទាំសុខភាពនៅក្នុងគ្រួសារ គឺជាមានសារះសំខាន់ណាស់ ជាពិសេសទៅ

លើមនុស្សចាស់ ស្រ្ដីមានផ្ទៃពោះ និងកូនក្មេង។ 

 

         

១.ការថែទាំមនុស្សចាស់

            គ្រួសារភាគច្រើន គឺមានមនុស្សចាស់រស់នៅជាមួយ ដូចជា ឳពុកម្ដាយ ជីដូន

ជីតា ជាដើម។ ដូច្នេះហើយការថែទាំពួកគាត់គឺពាក់ព័ន្ធជាមួយនឹងមេគ្រួសារ និង

សមាជិកនៃគ្រួសារនិមួយៗត្រុវចាត់ចែងអោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតវ័យដែល

គេចាត់ចូលជាមនុស្សចាស់់គឺមានអាយុចាប់ពី 65ឆ្នាំឡើងទៅ។ ដើម្បីថែទាំមនុស្ស

ចាស់អោយមានសុខភាពល្អ យើងគប្បីគួរប្រតិបត្តិដូចខាងក្រោម :

                  -     ត្រូវរៀបចំសម្ភារះក្នុងផ្ទះ និងរបស់ប្រើប្រាស់សំរាប់ពួកគាត់ឲបាន

                ត្រឹមត្រូវ :

                  ​​-     ត្រូវប្រយ័ត្ន និងយកចេញនូវសម្ភារះណាដែលញ័រខ្លាំ ឬ ពន្លឺខ្លាំង

                ដែលអាចរំខានដល់ពួកគាត់ក្នុងការទទួលទានដំណេក។

                  -     ភ្លើង ឬខ្សែកាប និងវត្ថុតាំងធំៗក្នុងផ្ទះត្រូវរៀបចំដាក់អោយបាន

                សមរម្យ និងសុវត្ថិភាព ជៀសវាងទាក់ជើងដូល។

-       ភ្លើងបន្ទប់ទឹកត្រូវមានពន្លឺគ្រប់គ្រាន់

-       ឥដ្ឋការ៉ូកនុងបន្ទប់ទឹកត្រូវដុសសម្អាតជាប្រចំា កុំអោយរអិល។

-       ផ្គត់ផ្គង់អាហារប្រចាំថ្ងៃអោយបានគ្រប់គ្រាន់។

-       ត្រូវតាមដានសុខភាពជាប្រចំា និងទៅជួបវេជ្ជបណ្ឌិតឲបានទៀង

                ទាត់តាមការណាត់ជួបរបស់វេជ្ជបណ្ឌិត។

-       ត្រូវប្រុងប្រយ័ត្នចំពោះ ឳសថ និងរៀបចំទុកអោយបានត្រឹមត្រូវ។

-       ត្រូវមានសម្ភារះសង្គ្រោះបឋម ដូចជា សំឡី ស្បៃរំរបួស,បង់ស្អិត,

                ថ្នាំបញ្ជុះកំដៅ,ប្រេងកូឡា និង ប្រេងខ្យល់។


២.ការថែរក្សាសុខភាពបន្ដពូជ

            ស្រ្ដីមានការប្រឈមមុខជាមួយបញ្ហាសុខភាព និងការផ្លាស់ប្ដូរជាច្រើននៅក្នុង

ជីវិភាពរស់នៅប្រចំាថ្ងៃ។ ដើម្បីថែរក្សាសុខភាពអោយបានល្អស្ត្រី គប្បីយល់ដឹងអំពី

បញ្ហារមួយចំនួនដូចខាងក្រោមនេះ :

            ១. អនាម័យខ្លួនប្រាណ

                     -     សំលៀកបំពាក់ត្រូវបោកជាមួយសាប៊ូ និងទឹកស្អាត រួបហាលអោយ

                    ត្រូវនឹងពន្លឺថ្ងៃ។

                     -     ខោក្នុងនិងអាវក្នុង ត្រូវផ្លាស់ប្ដូរៀងរាល់ថ្ងៃ។

                     -     ស្ដ្រីត្រូវប្ដូរសំឡីអនាម័យរៀងរាល់ ២ទៅ៣ម៉ោងម្ដង

                     -     ក្រោយពេលបត់ជើងតូច ឬធំ ត្រូវលាងជាមួយទឹកស្អាត និងជូតជា

                    មួយក្រដាស់អនាម័យ។ 

            ២. គំលាតនៃការយកកូន

                     ស្ដ្រីគួរតែរៀបចំគំលាតនៃការយកកូនចន្លោះពី ២ទៅ៣ឆ្នាំ ហើយកំនត់

            ចំនួនកូនទៅតាមសុខភាព និងធនធានគ្រួសារនិមួយៗ។

 

            ៣. ការពន្យាកំណើត

                     ស្ដ្រីគួរតែយល់ដឹងពីការពន្យារកំណើត ព្រោះវាមានសារះសំខាន់ណាស់

            សំរាប់សុខភាព និងជួយអោយស្ដ្រីមានពេលវេលាគ្រប់គ្រាន់សំរាប់មើលថែទាំ

            កូននិងបំប៉នសុខភាពខ្លួនឯងផ្ទាល់។